អាជា្ញធរទួលគោក ពង្រឹងសន្តិសុខ ដើម្បីកាត់បន្ថយ បទល្មើស និងបំបាត់ភាព អនាធិបតេយ្យ

Photo by DAP-NEWS
ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ រាល់សកម្មភាព បទល្មើស ដែលកើតឡើង ជាយថាហេតុ អាជា្ញធរខណ្ឌ ទួលគោក បានដឹកនាំកម្លាំង សមត្ថកិច្ចចុះ ប្រតិបត្តិការ ឆែកឆេរអាវុធជាតិ ផ្ទុះនិង ប្រមូលស្រ្តីរកស៊ីផ្លូវភេទ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ គោលបំណង បំបាត់ភាព អនា ធិបតេយ្យប៉ះ ពាល់សណ្តាប់ធ្នាប់ សាធារណៈនិង រឿងអសន្តិសុខសង្គម ។
អភិបាលរង ខណ្ឌទួលគោកលោក សាំង សុភះវិចិត្រ បាននិយាយថា រឿងសន្តិសុខសង្គម ជារឿងសំខាន់ ដែលយើងគ្រប់គ្នាត្រូវយក ចិត្តទុកដាក់ ។ តែដោយឡែករឿងសណ្តាប់ធ្នាប់ក៍ដូចគ្នាផងដែរ ។
 លោកភិបាលរងរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីមានភាព អនាធិបតេយ្យ កើតឡើង ដោយសារ ស្រ្តីរកស៊ីផ្លូវភេទ ឈរត្រៀបត្រា បោយដៃហៅភ្ញៀវ តាមដងផ្លូវ សាធារណៈហើយនោះ អាជា្ញធរ ទួលគោក ក៍ចាត់វិធានការ ប្រមូលពួកគាត់ ដើម្បីបញ្ជូនទៅមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ គោល បំណងចង់កាត់បន្ថយ ការគ្មានសណ្តាប់ធ្នាប់ ។
គោលដៅចំនួន៥ ត្រូវបានអាជា្ញធរ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ក្រោយពីយុទ្ធនាការ ឆែកឆេរអាវុធ ជាតិផ្ទុះ បានធ្វើឡើងមុនរយះពេលកន្លះម៉ោង កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ។
ពាក់ព័ន្ធនឹងការត្រួតពិនិត្យ អាវុធជាតិផ្ទុះពេលយប់នេះផង ដែរតាមបណ្តាខណ្ឌផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ គេក៍សង្កេតឃើញថា មានយុទ្ធនាការដូចគ្នា ក្រោយពីអភិបាល រាជធានី ភ្នំពេញ លោកកែប ជុតិមា បានដាក់ផែនការឲ្យពង្រឹង សន្តិសុខហើយនោះ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment